កោះ​សង្សា​របស់​កម្ពុជា ជាប់​ជា​រមណី​យ​ដ្ឋាន​ផ្ទះ​ទឹក ​

១. ផ្ទះ​​ទឹក Brando Suites Bora Bora នៅ​រម​ណីយ​ដ្ឋាន InterContinental Bora Bora Resort & Thalasso ប្រទេស​បារាំង

នេះគឺ​ជា​រមណី​យ​ដ្ឋាន​ផ្ទះ​ទឹក​ដ៏ស្រស់​ស្អាត​បំផុត​ ដែលស្ថិត​​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​​ភាគ​ខាង​ត្បូង​។ កន្លែង​នេះ​ត្រូវ​បាន​រច​នា​យ៉ាង​ពិសេស ដោយ​មាន​ណ្ឋា​គារ​លើ​ផ្ទៃ​ទឹក រួម​ជាមួយ​នឹង​​ទេស​ភាព​យ៉ាង​ល្អ​ប្រណិត​ ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំ Otemanu​។

២. កោះ Laucala Island ប្រទេស​ហ្វីជី

នៅ​ទី​នេះ​មាន​ផ្ទះ​ទឹក​តូច​ៗ​ចំនួន​២៥ ក្រោម​ការ​ច​នា​យ៉ាង​ពិសេស​​នៅ​លើ​ផ្ទៃ​សមុទ្រ ខណៈ​ដែល​វា​ជា​កោះ​​​សម្រាប់​ការ​​កម្សាន្ត​ជា​លក្ខណៈ​​ឯក​ជន​យ៉ាង​ល្អ​បំផុត​។

. កោះ Niyama Private Islands Maldives ប្រទេស​ម៉ាល់​ឌីវ

កោះ Niyama Private Islands Maldives ស្ថិត​នៅ​តំបន់ Dhaalu Atoll ដែល​ជា​រមណីយ​ដ្ឋាន​ដ៏​ល្អ​បំផុត​ទី​៤​ក្នុង​ពិភព​លោក​។ វា​ជា​ផ្ទះ​ទឹក​ស្រស់​ស្អាត ដោយ​មា​កន្លែង​កម្សាន្ត​ជាច្រើន ដូច​ជា​ហាង​ហែល​ទឹក​ឯក​ជន ជាដើម​​។

៤. កោះ​សង្សា ​ប្រទេស​កម្ពុជា

កោះ​នេះ ស្ថិត​ក្នុង​តំបន់​កោះ​រ៉ុង ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​​ទី​រួម​ខេត្ត​ព្រះ​សីហ​នុ​ នៃ​ប្រទេស​កម្ពុជា ឡើយ​។ នៅ​លើ​កោះ​​ឯក​ជន​មួយ​នេះ ​មាន​ផ្ទះ​ទឹក​ចំនួន​៩ ក្រោម​​គំនិត​ច្នៃ​ប្រឌិត​ដ៏គួរ​ឲ្យ​ទាក់​ទាញ​។

៥. កោះ COMO Cocoa ប្រទេស​ម៉ាល់​ឌីវ

កោះ​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​គេ​បើធៀប​ទៅ​នឹង​កោះ​ផ្សេង​ទៀត​ក្នុង​ប្រទេស​ម៉ាល់​ឌីវ ហើយ​អ្វី​ដែល​កាន់​តែ​​ពិសេស​​នោះ​គឺ​​ផ្ទះ​ទឹក​នៅ​រមណី​យ​ដ្ឋាន COMO Hotels & Resorts​។

៦. រមណីយ​ដ្ឋាន Four Seasons Resort នៅ Kuda Huraa ប្រទេស​ម៉ាល់​ឌីវ

នេះ​គឺ​ជា​រម​ណីយ​ដ្ឋានមួយ​ក្នុង​ចំណោម​រមណីយ​ដ្ឋាន​ Four Seasons ​ទាំង​២​ក្នុង​ប្រទេស​ម៉ាល់​ឌីវ​។ ក្រៅ​ពី​​មាន​ផ្ទះ​ទឹក​​​ដ៏ស្រស់​ស្អាត​ជាច្រើន អ្នក​ក៏​អាច​អង្គុយ​គយ​គន់​​ថ្ងៃលិច និង​ថ្ងៃ​រះ​បាន​​ផង​ដែរ​។

៧. រមណីយ​ដ្ឋាន Four Seasons Resort នៅ​ Landaa Giraavaru ប្រទេស​ម៉ាល់​ឌីវ

រម​ណីយ​ដ្ឋាន Four Seasons ទី​២​ក្នុង​ប្រទេស​ម៉ាល់​ឌីវ​មួយ​នេះ ​មាន​ទី​តាំង​ស្ថិត​នៅ​តំបន់ Baa Atoll ដែល​ជា​កន្លែង​បេតិ​កភណ្ឌ​របស់​អង្គ​​ការ UNESCO​។

៨. រម​ណីយ​ដ្ឋាន Hilton Moorea Lagoon Resort & Spa ប្រទេស​បារាំង

ក្រៅ​ពី​រមណីយដ្ឋាន Bora Bora រមណីយដ្ឋាន Moorea ក៏​ផ្តល់​នូវ​ការ​ទាក់​ទាញ​ជាមួយ​​នឹង​ផ្ទះ​លើ​ផ្ទៃ​ទឹក​ថ្លា​ដូច​កញ្ចក់​ផងដែរ​។ អ្នក​នឹង​មាន​ឱកាស​ផ្តិត​យក​រូប​ដ៏ស្រស់​ស្អាត​ជាច្រើន​ជាមួយ​នឹង​រមណី​យដ្ឋាន​មួយ​នេះ​។

៩. រមណីយ​ដ្ឋាន Banana Island Resort Doha by Anantara ប្រទេស​កា​តា

ជាមួយ​នឹង​ការ​ធ្វើ​ដំណើរ​ប្រមាណ​ជា​២០​នាទី​ដោយ​ទូក​ពី​ទីក្រុង​ដូ​ហា ផ្ទះ​ទឹក​នៅ​រមណីយដ្ឋាន​នេះ នឹង​ផ្តល់​នូវ​ទស្ស​នីយ​​ភាព​ដ៏គួរ​ឲ្យ​ទាក់​ទាញ​យ៉ាង​ពិត​ប្រាកដ​។ ផ្ទះ​នេះ ផ្តល់​ជូន​ការ​កម្សាន្ត​លក្ខណៈ​ឯក​ជន​យ៉ាងពិសេស​​៕