ឧទ្យាន​ជាតិ បូកគោ ជា​តំបន់​មាន​សក្តានុពល ​បែប​ធនធានធម្មជាតិ និង​ប្រវត្តិសាស្ត្រ​

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” គឺជា​តំបន់​មាន​សក្តានុពល​បែប​ធនធានធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃក្រឡា ១៥៤.៤៥៨ ហិកតា​ដែល​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​បី​គឺ​ខេត្តកំពត កំពង់ស្ពឺ និង​ព្រះសីហនុ​។បច្ចុប្បន្ន​សក្តានុពល​ក្នុង​ឧទ្យាន​ជាតិ​មាន​ជាច្រើន​កន្លែង​ដែល​រួមមាន

​ទី​១. រមណីយដ្ឋាន​បូកគោ​( តំបន់​ទេសភាព​ស្រែ​៥០០ ស្រែ​១០០ ទឹកធ្លាក់ ពពក​វិល កាស៊ីណូ​ចាស់ ព​វាំង​កូន ចំការ​តែ ទំនប់ទឹក​លើ​កំពូលភ្នំ និង វត្ត​សំពៅ​៥)

ទី​២. តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ត្នោត

ទី​៣. រមណីយដ្ឋាន​ទឹកឈូ

ទី​៤. រមណីយដ្ឋាន​ទឹកធ្លាក់​តា​ដា

ទី​៥. ទំនប់​វារ​អគ្គិសនី​កំចាយ

​ទី​៦. ទឹកធ្លាក់​៩​ជាន់​ជាដើម​។​

​តំបន់​សក្តានុពល​ទាំងនេះ​នៅ​មិនទាន់​រាប់បញ្ចូល​តំបន់​សក្តានុពល​ដែល​ក្រសួងបរិស្ថាន​គ្រោង​នឹង​រៀបចំ​បង្កើត​មួយចំនួនទៀត​ដែល​សុទ្ធសឹង​ជា​តំបន់​ធម្មជាតិ ទឹកធ្លាក់ សត្វព្រៃ និង​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​។​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ពេញ​មួយ​ថ្ងៃទី​១២ ខែតុលា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​និង​អ​ភ​រិ​ក្ស​ឧ​ទ្យា​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” និង​ត្រួតពិនិត្យ​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គ្រោង​អភិវឌ្ឍន៍​ទែស​ចរណ៍​ធម្មជាតិ​របស់​ក្រុមហ៊ុន សុខាអូតែល​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​”​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ព្រះសីហនុ​។ ការត្រួតពិនិត្យ​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ៕​