រមណីយដ្ឋានបឹងសំរឹទ្ធិ

រមណីយដ្ឋានបឹងសំរឹទ្ធិ ស្ថិតនៅភូមិចុងដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រមណីយដ្ឋានបឹងសំរឹទ្ធិ មានការពេញនិយមពីភ្ញៀវជាតិ និង អន្តរជាតិមកទស្សនាកម្សាន្តរាល់សំណង់ស្ថាបត្យដ្ឋានតាមរចនាបទខ្មែរ។ត្រូវបានសាងសង់ចាប់ពីឆ្នាំ ២០០៦​រហូតដល់ឆ្នាំ ២០១២ សម្ភោធន៍នៅ  ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៣។