ក្រសួងអប់រំប្រកាសឲ្យបេក្ខជនប្រលងឆ្នាំ២០១៣ មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផលិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០១៣ រួចរាល់​ហើយ។ ដូច្នេះបេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិសម័យ​ប្រឡងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ អាច​មក​ទទួល​យក​សញ្ញាបត្រ​ ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត បន្ទាប់ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង៕