មាន់ទឹក

#ការណ៍ពិត_ការពិត

ល្ងាចមិញចេញឡានកាត់បាធាយ

ឃើញមីងពូយាយជុំៗអ៊ូ
ឃើញបងប៉ូលីសឈរកៀកពូ
ឃើញសត្វច្រើនគូអស់រោមឆិញ។

មកដល់ផ្ទះវិញបើកហ្វេសប៊ុក
ឃើញទៀតរឿងគុកហាក់ដូចមិញ
យូធូបថ្មីៗក៏មានចេញ
គ្រប់អ្វីវិលវិញឲ្យរឭក។

ទៅរូបក្រចេះម្តុំស្រុកឆ្លូង
ដំបូងគិតថាមិនចង់នឹក
អ៊ំម្នាក់គាត់ក្រុងទុកមាន់ទឹក
ជាប់ផ្លូវស្ពានទឹកកំពង់រាំង។

ចំពេលឡានបរកាត់ទៅមក
មាន់ទឹកលៃលកបុកក្ឌុងក្ឌាំង
សំឡេងស្រាវៗហាក់ជាប់គាំង
ឃើញទាំងឡិសស៊ីសជីះជិតកៀក។

និពន្ធដោយៈ​កវីវ័យក្មេង

កាលរិចេ្ឆទៈ១០ឧសភា២០១៨