វិធីងាយៗដើម្បីជួយអោយខួរក្បាល និងគំនិតអ្នកមានភាពច្បាស់លាស់

ខាងក្រោមនេះគឺជាវិធីសាស្ត្រទាំង៦យ៉ាងដែលអោយចិត្តគំនិតរបស់អ្នកមានភាពច្បាស់លាស់ និងមានលំនឹងបានល្អ ប្រសិនបើអ្នកអនុវត្តន៍តាមបាន ដូចដែលបានប្រាប់។
១. នៅទីស្ងាប់ស្ងាត់
អ្នកគួរតែផ្តល់ពេលវេលាអោយខ្លួនឯង ដើម្បីទទួលបាននូវភាពស្ងប់ស្ងាត់ខ្លះ វាអាចជួយអោយមានការផ្តោតអារម្មណ៍ ការតាំងចិត្ត និងការរៀបចំគំនិត ឡើងវិញ។


២. ធ្វើអោយខួរក្បាលធ្វើការខ្លះ
វាមានន័យថាអោយខួរក្បាលរបស់អ្នកឆ្លងកាត់ការអនុវត្តន៍ខ្លះ ដូចជាលេងល្បែងភ្ជាប់ពាក្យ ផ្គុំពាក្យ គណិតវិទ្យាជាដើម។


៣. សាកល្បងអ្វីដែលថ្មីៗ
មិនថាវាជារឿងអ្វី ដូចជាការធ្វើម្ហូប ការលេងបាល់​​ ដើរកំសាន្ត……​អ្វីក៏ដោយដែរអ្នកមិនធ្លាប់ធ្វើពីមុនមក អ្នកគួរតែមានឱកាសសាកល្បង។ ការរៀនសូត្រគឺជាដំណើរការមួយដែលបើកចំហទិដ្ឋភាពពិភពលោករបស់អ្នកហើយបំពាក់ដោយអាវុធនៃការយល់ដឹងនិងប្រាជ្ញា។ នៅពេលដែលអ្នក  ផ្តាច់ខ្លួនចេញ វាផ្តល់កំណើតដល់ដំណើរការនៃការគិតថ្មី និងមានពន្លឺបំភ្លឺ ដូច្នេះបទពិសោធន៏នៃអ្វីដែលថ្មីបានក្លាយទៅជាអ្នកនាំមុខនៃចិត្តស្រស់ថ្លា និងសកម្ម។
៤.​ ធ្វើដំណើរកំសាន្ត
ធ្វើដំណើរកំសាន្ត មានកាបូបខោអាវ កាត ATM Passport ការប្រមូលផ្ដុំនៃអ្វីៗទាំងអស់នេះគឺជាការប៉ាន់ស្មានដ៏មានប្រសិទ្ធភាពសម្រាប់ខួរក្បាល ដែលមិនល្អនិងមិនសូវលូតលាស់។ ដូច្នេះរាល់ពេលដែលអ្នកមានគម្រោងធ្វើដំណើរសូមចាំថា រឿងមួយទៀតដែលនឹងត្រូវបន្តជាថ្មីគឺជាមួយនឹង​លិខិតឆ្លងដែនរបស់អ្នក។


៥​. តាំងចិត្តថា នឹងសម្រេច អោយបាន
រាងកាយខ្ជិលនាំផ្លូវទៅកាន់គំនិតរវើរវាយនិងគ្មានភាពរហ័សរហួន ការស្រាវជ្រាវបង្ហាញថាមនុស្សសកម្មមានសកម្មភាពខួរក្បាលខ្ពស់។ ដូច្នេះនៅ ពេលដែលអ្នកតាំងចិត្តខ្ពស់ចំពោះអ្វីមួយ អ្នកនិងប្តេជ្ញា និងប្រកាន់ខ្ពាប់ក្នុងការធ្វើ។​​ ដូច្នេះខួរក្បាលអ្នកនឹងមានភាពច្បាស់លាស់។

៦. លះបង់គំនិតអវិជ្ជមាន
ចូលមានភាពសុទិដ្ធិនិយម លះបង់ចោលគំនិតអវិជ្ជមាន និងផ្តោចទៅលើតែរឿងល្អៗ និងនាំអោយខួរក្បាល និងគំនិតរបស់អ្នកច្បាស់លាស់ ថែមទាំងសុខភាពការគិតល្អ៕