ប្រទេសណាខ្លះដែលការរកស៊ីផ្លូវភេទស្របច្បាប់?

 របររកស៊ីផ្លូវភេទ ត្រូវគេចាត់ទុកជារបររកស៊ីចាស់បុរាណមួយ។ មុខរបរដែលមិនសូវទទួលបានតម្លៃ ដែលមានតែការស្អប់ខ្ពើមនេះ ភាគច្រើនត្រូវបានគេចាត់ថា បណ្តាលមកពី ភាពក្រីក្រ ឬកាលៈទេសៈ​បង្ខំ​ជាដើម។ នៅបណ្តាប្រទេសភាគច្រើន ត្រូវបានហាមឃាត់ និងចាត់ជារបរខុសច្បាប់ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន របរដែលខ្មែរហៅសាមញ្ញថា “លក់ខ្លួន” នេះបែរជាស្របច្បាប់ទៅវិញ។ តើមានប្រទេស​ណា​ខ្លះ ដែលរបរនេះត្រូវបានទទួលស្គាល់នោះ?  ...

បនស្រីមួយកន្លែងនៅ ទីក្រុង  Köln  ប្រទេសអាឡឺម៉ង់ (រូបភាព Oliver Berg dpa)

របររកស៊ីផ្លូវភេទ ត្រូវគេចាត់ទុកជារបររកស៊ីចាស់បុរាណមួយ។ មុខរបរដែលមិនសូវទទួលបានតម្លៃ ដែលមានតែការស្អប់ខ្ពើមនេះ ភាគច្រើនត្រូវបានគេចាត់ថា បណ្តាលមកពី ភាពក្រីក្រ ឬកាលៈទេសៈ​បង្ខំ​ជាដើម។ នៅបណ្តាប្រទេសភាគច្រើន ត្រូវបានហាមឃាត់ និងចាត់ជារបរខុសច្បាប់ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន របរដែលខ្មែរហៅសាមញ្ញថា “លក់ខ្លួន” នេះបែរជាស្របច្បាប់ទៅវិញ។ តើមានប្រទេស​ណា​ខ្លះ ដែលរបរនេះត្រូវបានទទួលស្គាល់នោះ?

 

១. ប្រទេសញូហ្សេឡែន៖ ការរកស៊ីផ្លូវភេទ ចាប់ផ្តើមស្របច្បាប់ចាប់ពីឆ្នាំ២០០៣ មកម្លេះ។ អ្នករកស៊ីលក់ខ្លួន អាចទទួល​បាន​សិទ្ធិ​រកស៊ីស្របបាន ក្រោមច្បាប់ស្តីអំពីសុខភាពសាធារណៈ និងច្បាប់ការងារ ដែលមានន័យថា អ្នករកស៊ីរបរនេះ អាចទទួលបានផលប្រយោជន៍នានា សិទ្ធិ ដូចគ្នានឹងនិយោជិកក្នុងមុខរបរ​ផ្សេងៗទៀតដែរ។

២. ប្រទេសអូស្រ្តាលី៖ នៅអូស្រ្តាលី ការប្រកបរបរនេះ ស្របច្បាប់ទៅតាមរដ្ឋនីមួយៗ ដោយរដ្ឋ​ខ្លះ​ស្រប​ច្បាប់ ហើយរដ្ឋខ្លះមិនស្របច្បាប់ឡើយ។

៣. ប្រទេសអូទ្រីស៖ របរលក់ខ្លួន គឺស្របច្បាប់តែម្តងនៅទូទាំងប្រទេសមួយនេះ។ អ្នករកស៊ីផ្លូវភេទ ត្រូវតែចុះបញ្ជីការ​ឲ្យបាន​ត្រឹមត្រូវជាមុន ដោយត្រូវពិនិត្យសុខភាព ត្រូវបង់ពន្ធ និងត្រូវមានអាយុលើសពី១៩ឆ្នាំ។

៤. ប្រទេសបង់ក្លាដេស៖ ស្រ្តីអាចរកស៊ីរបរនេះ ប៉ុន្តែសម្រាប់បុរសវិញមិនអាចឡើយ។ គ្រប់ទម្រង់នៃការលក់ដូរផ្លូវភេទ គឺសុទ្ធតែស្របច្បាប់។

ក្រៅពីប្រទេសទាំងបួន មានប្រទេស១១ទៀត ដែលលោកអ្នកមិនភ័យខ្លាចក្នុងការស្វែងរក​សេវាកម្ម​ផ្លូវភេទ ដូចជា៖ ប្រទេសប៊ែលហ្ស៊ិក ប្រេស៊ីល កាណាដា កូឡុំប៊ី ដាណឺម៉ាក អេក្វាទ័រ បារាំង អាឡឺម៉ង់ ក្រិច ឥណ្ឌូនេស៊ី និងហូឡង់។